
កាលបរិច្ឆេទ: ០៩ កក្កដា ២០២៦ / កសិកម្ម / Author : ATH Sokren
ក្រុមហ៊ុនខនហ្វីរេលបានចូលរួមផ្សព្វផ្សាយផលិតផលភេជ្ជៈរបស់ខ្លួនក្នុងកម្មវិធី SipSip Fest Coffee and Tea Lifestyle Festival 2026 កាលពីចុងខែមិថុនា ក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនការទទួលស្គាល់ម៉ាក (Brand Awareness) របស់ខនហ្វីរេល និងណែនាំផលិតផលខ្មែរគុណភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជំនាន់ថ្មី។
កញ្ញា ជា រីកា ទទួលបន្ទុលផ្នែកម៉ាកាធីងនៃក្រុមហ៊ុនខនហ្វីរេលបានបញ្ជាក់ថា ភ្ញៀវជាច្រើនបានចូលមកសាករសជាតិ Thnot Shake & Ice និង Kirum Tea គ្រប់រសជាតិ ហើយបានផ្តល់មតិវិជ្ជមានចំពោះរសជាតិ គុណភាព និងភាពជាផលិតផលធម្មជាតិរបស់ខនហ្វីរេល។
កញ្ញាបានបន្តថា គ្រប់រសជាតិនៃ Thnot Shake & Ice និង Kirum Tea ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែវាមានរសជាតិប្លែក គ្រឿងផ្សំបែបធម្មជាតិ និងជាផលិតផលដែលមានគុណភាពខ្ពស់មានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕